ស្ថានភាពអតិផរណា
Inflation Report


  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែមេសា ឆ្នាំ២០២០
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែមេសា ឆ្នាំ២០២០ នេះ សន្ទស្សន៍ថ្លៃទំនិញ ប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញ មានការធ្លាក់ចុះក្នុងអត្រា -០,៦% បើធៀបនឹងខែមុន ប៉ុន្តែ បានកំណើន ១,៩% បើ ធៀបនឹងខែដូចគ្នាឆ្នាំមុន។ ជារួម អត្រាសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មក្នុងខែមេសាឆ្នាំ២០២០ មានការថមថយកំណើន ធៀបនឹង ឆ្នាំមុន ដែលមានអត្រា ២,១%។ ការថមថយនេះបណ្ដាលមកពីក្រុមសន្ទស្សន៍ថ្លៃទំនិញ និងសេវាកម្មស្ទើរតែទាំងអស់មាន ការថមថយដែលរួមមាន៖ ថ្លៃភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់,សម្លៀកបំពាក់និងស្បែកជើង, ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត, គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ និងការថែទាំ, សុខាភិបាល, និងភោជនីយដ្ឋាន ជាពិសេស សន្ទស្សន៍ថ្លៃការដឹកជញ្ជូន ដែលមានការធ្លាក់ចុះយ៉ាងគំហុក បើធៀបនឹងខែដូចគ្នាឆ្នាំមុន។ ជាការសន្និដ្ឋាន តម្រូវការប្រេងសាំង មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការរីករាលដាលនៃវីរុស Covid-19 ដែលធ្វើអោយស្ថានភាពសេដ្ឋកិច្ចមានការថមថយខ្លាំង ជាពិសេសការដឹកជញ្ជូន (ដំណើរទេសចរទាំងផ្លូវគោក អាកាស និងទឹក), ការនាំចេញ-នាំចូល និងបូករួមទាំងការធ្វើចត្តាឡីស័ក ដោយប្រជាជនមិនចេញទៅក្រៅលំនៅស្ថាន (Social Distancing)។ យោងតាមប្រភពទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងខែមេសា ឆ្នាំ២០២០ ថ្លៃប្រេងសាំងធម្មតា មានតម្លៃ ២ ២៥០រៀល/លីត្រ បានថយចុះ ១,៦០០ ធៀបនឹងឆ្នាំមុនដែលមាន តម្លៃ ៣ ៨៥០រៀល/លីត្រ។ ទោះជាយ៉ាងនេះក្តី អត្រាសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មរួមពុំសូវជាមានការថមថយខ្លាំង នោះទេ លើកលែងតែសន្ទស្សន៍ក្រុមថ្លៃអាហារ និងភេសជ្ជៈមិនមានជាតិស្រវឹង ដែលមានការកើនឡើង ៤,៤% ធៀបនឹងខែ ដូចគ្នាឆ្នាំមុន ដែលមានអត្រាត្រឹម ១,៩%។ ការកើនឡើង នៃក្រុមថ្លៃសន្ទស្សន៍នេះ អាចបណ្ដាលមកពីតម្រូវការរបស់ប្រជាជន មានការកើនឡើងក្នុងអំឡុងពេល បុណ្យប្រពៃណីចូលឆ្នាំខ្មែរ ពោលគឺថ្លៃផ្លែឈើ បានកើនឡើង ៦,៦% និងផ្លែឈើស្រស់កើនឡើង ៧,៥% ធៀបនឹងខែដូចគ្នាឆ្នាំមុន។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 27, 2020

Inflation Report, April 2020
According to official data from the National Institute of Statistics (NIS), in April, Consumer Price Index (CPI) in Phnom Penh decreased by -0.6% compared to the previous month but increased 2.8% comparing to the same period last year. In April 2020, The CPI Index has slightly slowed down compared to the prior year which was 2.1%. This slow growth is caused by almost every group of the Consumer Price Index such as: Alcoholic Beverages, Tobacco And Narcotics, Clothing And Footwear, Housing, Water, Electricity, Gas And Other Fuels, Furnishings, Household Maintenance, Health, Restaurants. It can be noted that the dramatic decline of Gasoline is due to the drop of demands during the COVID-19 Pandemic and the slowdown of economic activities and the adopted of social distancing policy. According to the Ministry of Commerce data, the price of Gasoline in April 2020 was 2,250 riel/liter which has dropped by 1,600riel/liter comparing to the same month last year which was 3,850 riel/liter.

[ Detail ... ]

Date: May 27, 2020

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែមីនា ឆ្នាំ២០២០
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែមីនា ឆ្នាំ២០២០ នេះបម្រែបម្រួលសន្ទស្សន៍ ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញ បានកើនឡើង ០,៤% បើធៀបនឹងខែមុន និង ២,៨% បើធៀបនឹង ខែដូចគ្នាឆ្នាំមុន។ ក្នុងខែមីនា ឆ្នាំ២០២០នេះ សន្ទស្សន៍ថ្លៃក្រុមទំនិញស្ទើរតែទាំងអស់មានការថមថយកំណើនធៀបនឹងខែដូចគ្នាឆ្នាំមុន ក្នុងនោះ មានដូចជា៖ ថ្លៃភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់, សម្លៀកបំពាក់និងស្បែកជើង, ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត, គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ និងការថែទាំ, សុខាភិបាល, និងភោជនីយដ្ឋាន។ ជាការសន្និដ្ឋាន បឋមកំណើនថមថយនេះគឺអាចបណ្ដាលមកពីការចាត់វិធានការចត្តាឡីស័ករបស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយការចេញទៅក្រៅ របស់ប្រជាជន ដែលអាចជះឥទ្ធិពលដល់តម្រូវការប្រើប្រាស់ក្រុមទំនិញទាំងអស់នេះមានការថយចុះ។ ផ្ទុយទៅវិញ សន្ទស្សន៍ ថ្លៃក្រុមអាហារ និងភេសជ្ជៈមិនមានជាតិស្រវឹងមានកំណើនទ្វេរដង ពោលគឺ បានកើនឡើង ៤,២% (ធៀបនឹងខែដូចគ្នា ឆ្នាំមុន) គឺខ្ពស់ជាងកំណើនក្នុងខែមីនា ឆ្នាំ២០១៩ ដែលមានអត្រាត្រឹមតែ ១,៩% ប៉ុណ្ណោះ។ កំណើនខ្ពស់នេះគឺដោយសារ សន្ទស្សន៍ថ្លៃក្រុមទំនិញអាហារបានកើនឡើង ៤,៣% (ធៀបនឹងខែដូចគ្នាឆ្នាំមុន) ក្នុងនោះរួមមាន អង្ករ, សាច់ស្ទើរតែគ្រប់ ប្រភេទ, ត្រីស្រស់, ផ្លែឈើ និងបន្លែ ក្នុងពេលដែលតម្រូវការប្រើប្រាស់ទំនិញទាំងអស់នេះអាចមានការកើនឡើងនៅក្នុង អំឡុងពេលប្រារព្ធពិធីសែនឆេងម៉េងរបស់បងប្អូនជនជាតិខ្មែរដែលមានជាប់ខ្សែស្រឡាយចិន។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 13, 2020

Inflation Report, March 2020
According to official data from the National Institute of Statistics (NIS), in March, Consumer Price Index (CPI) in Phnom Penh increased by 0.4% compared to the previous month and 2.8% comparing to the same period last year. In March 2020, the growth of almost every price index of goods and services has been slowdown comparing to the same period last year, particularly Alcoholic beverages and Tobacco, Clothing and Footwear, Housing, Water, Electricity, Gas and Other Fuels, Furnishings, Household Maintenance, Health and Restaurants. As a preliminary conclusion, this slow growth could be caused by the measures of going into self-quarantine from the government to prevent people from going outdoors which may affect the demands on these of goods and services. On the other hand, the price index of Foods and Nonalcoholic beverages has increased twice which is 4.2% (comparing to the same period last year) higher than March 2019 which was only 1.9%. This growth was pushed by the food price which accounted for the increase of 4.3% (comparing to the same period last year), especially rice, almost every type of meats, fresh fish, fruit, and vegetable.

[ Detail ... ]

Date: May 13, 2020

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែកុម្ភៈ ឆ្នាំ២០២០
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា ក្នុងខែកុម្ភៈ ឆ្នាំ២០២០ នេះ បម្រែបម្រួលសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញ បានកើនឡើង ២,៦%បើធៀបនឹងខែដូចគ្នាឆ្នាំមុន។ សន្ទស្សន៍ថ្លៃក្រុមទំនិញដែលបានកើនឡើងគួរឱ្យកត់សម្គាល់ រួមមាន (១) សន្ទស្សន៍ថ្លៃអាហារ និងភេសជ្ជៈមិនមានជាតិស្រវឹង មានអត្រាកំណើន ៣,២% ជាពិសេស សន្ទស្សន៍ថ្លៃក្រុមទំនិញម្ហូបអាហារ (នំប៉័ង និងធញ្ញជាតិ, អង្ករ, សាច់, ត្រីស្រស់, ត្រីទឹកសាប និងត្រីសមុទ្រ), (២) សន្ទស្សន៍ថ្លៃការដឹកជញ្ជូន មានអត្រាកំណើន ៣,០% ដោយសារ ការកើនឡើងថ្លៃប្រេងសាំង និង (៣) សន្ទស្សន៍ថ្លៃភោជនីយដ្ឋាន មានអត្រាកំណើន ៤,៣%។ តាមការសង្កេត ថ្លៃម្ហូបអាហារ ទំនងនឹងបន្តកើនឡើងក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីឌ-១៩ នេះ ដោយសារ មានការរឹតត្បិតចរាចរណ៍ទំនិញពីបណ្តាប្រទេសនៅក្នុងតំបន់ និងទូទាំងពិភពលោក ជាពិសេសទំនិញប្រើប្រាស់ចាំបាច់ (basic goods) ដូចជា គ្រឿងឧបភោគបរិភោគជាដើម និងមានកំណើននៃការស្តុកទុកម្ហូបអាហាររបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការស្ដីពីការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះសាច់, ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ ដែលជាអាហារមូលដ្ឋាន បូករួមទាំងផលិតផលអាហារដទៃៗទៀត សម្រាប់គាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត វិធានការខាងលើនេះនឹងជួយសម្រួលដល់ស្ថានភាពទីផ្សារ ដើម្បីរក្សាស្ថិរភាពអតិផរណាដែលជាបច្ច័យក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 05, 2020

Inflation Report, February 2020
According to official data from the National Institute of Statistics (NIS), in February, Consumer Price Index (CPI) in Phnom Penh increased by 2.6% compared to same period in the previous year. The noticeable price index of goods and services that significantly increased are 1) Food and Non-alcoholic beverages which rose by 3.2%, especially food such as bread and cereal, meat, fish (fresh) and seafood (fresh, chilled or frozen), 2) Transport rose by 3.0% due to the rising price of gasoline and 3) Restaurants rose by 4.3%. By the observation, food prices are likely to rise gradually during the COVID-19 pandemic because of the restriction in imported-exported goods in the region and also around the globe, especially basic goods like food and increasing of people’s food stockings. Meanwhile, the Royal Government of Cambodia had introduced the measures to impose The Value Added Tax (VAT) exemption on meat, fish and seafood which are basic food, as well as the other supporting food products to help maintain the people’s livelihood. The above measure will facilitate market conditions to stabilize the inflation rate which is a prerequisite for macroeconomic management.

[ Detail ... ]

Date: May 05, 2020

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែមករា ឆ្នាំ២០២០
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែមករា ឆ្នាំ២០២០ នេះសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញ បានកើនឡើងក្នុងអត្រា ០,៥% បើធៀបនឹងខែមុន និង ៣,៦% បើធៀប នឹងខែដូចគ្នាឆ្នាំមុន។ តាមការសង្កេត សន្ទស្សន៍ថ្លៃក្រុមទំនិញស្ទើរតែទាំងអស់មានការកើនឡើង បើធៀបនឺងរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះ សន្ទស្សន៍ថ្លៃក្រុមទំនិញប្រើប្រាស់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដូចជា សន្ទស្សន៍ថ្លៃអាហារនិងភេសជ្ជៈមិនមាន ជាតិស្រវឹងបានកើនឡើង ៣,៩% (ថ្លៃសាច់, ត្រីទឹកសាប និងត្រីសមុទ្រ, ផ្លែឈើ និងបន្លែ) ដែលអាចបណ្តាលមកពីតម្រូវការកើនឡើងសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន, សន្ទស្សន៍ថ្លៃដឹកជញ្ជូនកើនឡើង ៤,៧% ដែលបណ្ដាលមកពីថ្លៃប្រេងឥន្ធនៈ មានការកើនឡើង ជាពិសេសថ្លៃប្រេងសាំងធម្មតា និងសន្ទស្សន៍ថ្លៃភោជនីយដ្ឋានក៏មានការកើនឡើង ៦,៧% ផងដែរ។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ May 05, 2020

Inflation Report, January 2020
According to official data from the National Institute of Statistics (NIS), in January, the price index of goods and services in Phnom Penh slightly increased by 0.5% compared to the previous month and 3.6% compared to the previous year. By observation on the inflation rate, almost every price index of goods and services growth rose up compared to last year. It can be noted that the price index of goods that rises noticeably include Food and Non-Alcoholic Beverages rose 3.9% (Meat, Fish and Seafood, Fruits, Vegetables), Transport 4.7% and Restaurants 6.7%.

[ Detail ... ]

Date: May 05, 2020

  • ខ្មែរ
  • En

ស្ថានភាពអតិផរណានៅខែធ្នូ ឆ្នាំ២០១៩
តាមប្រភពទិន្នន័យផ្លូវការពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានបង្ហាញថា នៅខែធ្នូ ឆ្នាំ២០១៩ នេះ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់និងសេវាកម្មនៅរាជធានីភ្នំពេញ បានកើនឡើងក្នុងអត្រា ០,៨% បើធៀបនឹងខែមុន និង ៣,១% បើធៀបនឹងខែដូចគ្នាឆ្នាំមុន។ តាមការសង្កេត អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ (year average) បានថមថយកំណើនពី ២,៥% ក្នុងឆ្នាំ ២០១៨ មកត្រឹម ១,៩% ក្នុងឆ្នាំ ២០១៩ ។ យោងតាមតួលេខ ការថមថយកំណើននេះ ដោយសារ ១)ការថមថយកំណើនជាមធ្យមនៃសន្ទស្សន៍ថ្លៃអាហារពី ២,៥% ក្នុងឆ្នាំ ២០១៨ មកត្រឹម ២,១% ក្នុងឆ្នាំ ២០១៩ និងការធ្លាក់ចុះនៃសន្ទស្សន៍ថ្លៃប្រេងឥន្ធនៈ និងខ្លាញ់ក្នុងអត្រាអវិជ្ជមាន -៨,៣% ក្នុងឆ្នាំ២០១៩។ គួរបញ្ជាក់ផងដែរថា ការថមថយកំណើននៃសន្ទស្សន៍ថ្លៃអាហារមួយផ្នែកបណ្តាលមកពីការផ្ទុះឡើងនៃជំងឺប៉េសជ្រូកអាហ្វ្រិកក្នុងខែកក្កដា ឆ្នាំ២០១៩ ដែលធ្វើឱ្យសន្ទស្សន៍ថ្លៃសាច់ជ្រូកមានកំណើនធ្លាក់ចុះក្នុងអត្រាអវិជ្ជមាន គិតជាមធ្យមប្រចាំឆ្នាំ២០១៩ ប្រមាណ -១,៤% ធៀបនឹងអត្រាជាមធ្យមប្រចាំឆ្នាំ២០១៨។

[ ព័ត៌មានលម្អិត ... ]

កាលបរិច្ឆេទ៖ February 29, 2020

Inflation Report, December 2019
According to official data from the National Institute of Statistics (NIS), in December, the price index of goods and services in Phnom Penh slightly increased by 0.8% compared to the previous month and 3.1% compared to the previous year. It can be observed that the growth of the average inflation rate was slower from 2.5% in 2018 to 1.9% in 2019. This slower growth is caused 1). slowdown of the growth of the average food price index from 2.5% in 2018 to 2.1% in 2019 and the decline of fuels and lubricants for personal transport equipment to (-8.3%) in 2019. It can be noted that the decrease of food price index was due to the impact of the African Swine Flu, causing Pork (fresh) price decline negatively by averagely -1.4% in 2019 compared to 2018.

[ Detail ... ]

Date: February 29, 2020